ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេ ចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ កម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុង សម្ពាធខ្ពស់ និងបន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញ ទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។ ស្ថានភាពបែបនេះនឹង ធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។
* បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច។
* បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕