(សៀមរាប)៖ ឯកឧត្តម បណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការ គ្រប់គ្រងសហគ្រាស សាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី-ព្រាងយុទ្ធ សាស្រ្តស្តីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ក្រោមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ (PFM) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សិក្ខាសាលានេះ បានរៀបចំនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប និងមានការចូលរួមផង ដែរពីសំណាក់ប្រតិភូរាជរដ្ឋាភិបាល, ប្រធានអគ្គនាយក, អគ្គនាយក, តំណាងក្រសួង-ស្ថាប័នអា ណាព្យាបាល, តំណាងអាជ្ញាធរសវនកម្មជាតិ, ថ្នាក់ដឹកនាំតំណាងនិង មន្រ្តីជំនាញពាក់ព័ន្ធនៃ សហគ្រាសសាធារណៈទាំងអស់ ព្រមទាំងសមាជិកក្រុមការងារកែទម្រង់ការគ្រប់ គ្រ ងសហគ្រាស សាធារណៈ ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធាន និង សមាជិកក្រុមប្រឹក្សា ភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,មន្រ្តីត្រួត ពិនិត្យ រដ្ឋអមសហគ្រាសសាធារណៈ។
ឯកឧត្តម បណ្ឌិត អៀង ស៊ុនលី បានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បី បញ្រ្ជាបជាមុន និងប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់កំណត់ទិសដៅ, វិធានការជា យុទ្ធសាស្រ្ត និងផែនការសកម្ម ភាពគន្លឹះៗ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តកែទម្រង់សហ គ្រាសសាធារណៈមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយនិងអាចយកមកអនុវត្តបានដោយ រលូន, មានប្រសិទ្ធភាព, មានភាពប្រទាក់ក្រឡាគ្នា និងមានសង្គតិភាពជាមួយគោលនយោបាយរបស់រាជ រដ្ឋាភិបាល ព្រមទាំងអាចនឹងដោះស្រាយបញ្ហាប្រឈមសង្គម-សេដ្ឋកិច្ច។
ឯកឧត្តម បានបន្តថា ការកែទម្រង់សហគ្រាសសាធារណៈ សំដៅធានាបាននូវកិច្ចដំណើរការនៃ ការប្រព្រឹត្តទៅរបស់សហគ្រា សសាធារណៈប្រកបដោយនិរន្តរភាព, សម្រេចបានគោលដៅ អាជីវកម្ម និងទទួលបានប្រាក់ចំណេញនៅក្នុងទីផ្សារប្រកបដោយការប្រកួតប្រជែង ព្រមទាំងការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ប្រយោជន៍ និងបម្រើសេចក្តីត្រូវការ ចាំបាច់ប្រចាំថ្ងៃចំពោះសាធារណជន។
ឯកឧត្តម អៀង ស៊ុនលី បានបន្ថែមថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើម ទុនទាំងអស់ ឬ ភាគច្រើនជារបស់រដ្ឋ មានតួនាទីចូលរួមចំណែកគាំទ្រគោលនយោបាយជាយុទ្ធ សាស្រ្តរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការរៀបចំឯកសារយុទ្ធសាស្រ្តនេះ ផ្អែកលើបទពិសោធន៍ និងបញ្ហាប្រឈមប្រមាណ២៦ ឆ្នាំ និង ស្របទៅតាមការវិវិឌ្ឍទៅនៃការរីកចម្រើនរបស់កម្ពុជា ព្រមទាំងឧត្តមានុវត្តន៍ជាអន្តរជាតិលើការ គ្រប់គ្រងសហគ្រាសសាធារណៈ។
ការរៀបចំយុទ្ធសាស្រ្តស្តីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ត្រូវបាន កំណត់ជា យុទ្ធសាស្រ្តសម្រាប់ការធ្វើកំណែទម្រង់សហគ្រាសសាធារណៈនៅកម្ពុជាឆ្នាំ២០២៣-២០៣០។ យុទ្ធសាស្រ្តនេះ មានចក្ខុវិស័យក្នុងការតម្រង់ទិស និងធ្វើសុខុដុមនីយកម្មលើការគ្រប់គ្រង និងដឹក នាំលើដំណើរការធ្វើអាជីវកម្ម -សេវាកម្មរបស់សហគ្រាសសាធារណៈ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, ច្បាស់លាស់, រក្សាបានអភិបាលកិច្ចផ្ទៃក្នុងល្អ ដើម្បីរួមចំណែកបង្កើត តម្លៃសង្គម, បង្កើនផលិតភាពសេដ្ឋកិច្ច, ជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើតការងារ និងពង្រឹងគុណភាព នៃការផ្តល់សេវាសាធារណៈដល់អ្នកប្រើប្រាស់សេវាកម្មរបស់សហគ្រាសាធារណៈ៕