(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ការិយាល័យបោះឆ្នោតនៅក្នុងកោះតៃវ៉ាន់ បានបើកទ្វារហើយនៅព្រឹក ថ្ងៃអាទិត្យនេះ សម្រាប់ការបោះឆ្នោតថ្នាក់តំបន់ដែលត្រូវបាន លោកស្រីប្រធានាធិបតី សៃ អ៉ីងវិន ចាត់ទុកថាជាការផ្ញើសារទៅកាន់ពិភពលោកពីការប្ដេជ្ញាចិត្តរបស់ទីក្រុងតៃប៉ិ ក្នុងការការពារប្រជាធិប តតេយ្យ ប្រឈមមុខនឹងភាពតានតឹងជាមួយចិន។
ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ គឺជាការបោះឆ្នោតជាជ្រើសរើសចៅ ហ្វាយក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន ហើយការបោះឆ្នោតនេះទៀតសោត ផ្ដោត សំខាន់លើបញ្ហានៅក្នុងស្រុកដូចជាកូវីដ១៩ និងឧក្រិដ្ឋកម្មជាដើម ខណៈអ្នក ដែលឈរឈ្មោះ ឬជាប់ឆ្នោតនឹងមិននិយាយដោយផ្ទាល់ពាក់ព័ន្ធនឹងគោលនយោបាយចំពោះចិនឡើយ។
តែទោះជាបែបនេះក្ដី លោកស្រី សៃ អ៉ីងវិន កាលពីថ្ងៃសុក្រកន្លងទៅនេះ បានសង្កត់ធ្ងន់ធ្ងរថាការ បោះឆ្នោតនេះគឺលើសពីការបោះឆ្នោតថ្នាក់តំបន់ ដ្បិតពិភពលោកកំពុងសម្លឹងមើលថាតើតៃវ៉ាន់ កំពុងការពារប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដូចម្ដេច ចំពោះមុខភាពតានតឹងយោធាជាមួយចិន ដែល ចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ កើតមានឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីសមាជបក្សកុម្មុយនិស្ដ ចិនលើកទី២០ ជាទីដែលលោក ស៊ី ជិនពីង ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាអគ្គ លេខាធិការបក្ស និងប្រធានាធិបតិចិនសម្រាប់អាណត្តិទី៣។ លោក ស៊ី នាឱកាសនោះក៏បាន ព្រមានដែរថាចិននឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕