រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ការវាយតម្លៃច្បាស់លាស់ពីពិន្ទុសមត្ថភាពសិស្សជាក់ស្តែង មិនមែនជាពិន្ទុ បង្រៀនគួរ ជាផ្នែកមួយនៃគន្លឹះជោគជ័យក្នុងការធ្វើកំណែទម្រង់សាលារៀន

 (ភ្នំពេញ)៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងឧត្តមានុវត្តន៍ កម្មវិធីភាពជា ដៃគូរសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ផ្នែកមួយនៃគន្លឹះជោគជ័យក្នុងការធ្វើ កំណែទម្រង់ សាលារៀន ជាការវាយតម្លៃច្បាស់លាស់ នូវលទ្ធផលពិន្ទុដែលជាសមត្ថភាពរបស់ សិស្សជាក់ស្តែង ដែលមិនមែនជាពិន្ទុបង្រៀនគួរ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះថា «ជាគន្លឹះជោគជ័យនៃកំណែទម្រង់ សាលារៀន ទី១៖ គឺការធ្វើតេស្តស្តង់ដារមួយដែលមានតម្លៃភាព យុត្តិធម៌ លើកទឹកចិត្តឱ្យសិស្សខិត ខំប្រឹងប្រែងរៀន គ្រូខិតខំបង្រៀន, ទី២៖ ការវាយតម្លៃលទ្ធផលការងាររបស់គ្រូ ចឹងទាល់តែការវាយ តម្លៃនេះវាច្បាស់លាស់នូវលទ្ធ និងពិន្ទុ និងភាពជាក់ស្តែង ដែលមិនមែនជាពិន្ទុបង្រៀនគួរទេ តែជាពិន្ទុ មួយបង្ហាញពីសមត្ថភាពរបស់សិស្សជាក់ស្តែង ហើយបន្ទាប់មកគឺការបិទផ្សាយពិន្ទុនេះជាសាធារណៈ ដើម្បីឱ្យឪពុកម្តាយ ចូលរួមគាំទ្រ [..] ដើម្បីចូលរួមការបង្កើតនូវការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយ ជាពិសេសយើងប្រជុំគ្រូនាយកមករៀននៅមហាវិទ្យាល័យអប់រំ ដើម្បីជួយគាំទ្រទៅដល់ការធ្វើកំណែរ ទម្រង់ ក្នុងសាលារៀន ចឹងកន្លែងនេះគឺជាគន្លឹះជោគជ័យ ហើយធ្វើឱ្យការវាយតម្លៃគ្រូ ក៏ដូចជាការវាយ តម្លៃគន្លងអាជីពនេះបានជោគជ័យ»

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្ថែមថា ប្រសិនបើគ្មានយន្តការនេះទេ ការវាយតម្លៃនេះគឺឆ្លុះ បញ្ជាំងមិនបានត្រឹមត្រូវនោះទេ ដែលមានន័យថាសិស្សដែលមានលទ្ធភាពទៅរៀនគួរ និងបាន ពិន្ទុល្អ ប៉ុន្តែនៅពេល ដែលគាត់មកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនប្រាកដថា គាត់ អាចធ្វើបានពិន្ទុល្អនោះទេ។ លោកបានបន្ថែមថា បទពិសោធន៍នៃការអនុវត្តន៍គន្លងអាជីពនេះ កន្លងមកនេះ ទាមទារនូវការពង្រឹងការគ្រប់គ្រង តាមសាលារៀនតែម្តងទើបជោគជ័យ។

ឯកឧត្តម ហង់ជួន ណារ៉ុន ថា ការរៀបចំប្រព័ន្ធវាយតម្លៃបុគ្គលិកអប់រំនេះ មិនមែនជារឿងងាយ ស្រួលនោះទេ ប្រសិនបើយើងរៀបចំមិនស្រួលនិងមានការប្តឹងតវ៉ា ដូចនេះការវាយតម្លៃ​តែងតាំងក្តី ការវាយតម្លៃការរៀនសូត្រក្តី ត្រូវតែមានតម្លាភាព មានភាពយុត្តិធម៍ និងមានភាពច្បាស់លាស់ ហើយ ត្រូវធ្វើពីកម្រិតសាលារៀន ដោយផ្តោតទៅលើលទ្ធផលសិក្សារបស់សិស្ស​ផងដែរ បើមិនដូចនេះទេ និងធ្វើឱ្យការវាយតម្លៃនេះមិនបានត្រឹមត្រូវ ហើយក៏មិនបានសម្រេចតាមគោលដៅនោះដែរ។ ការងារនេះគឺត្រូវតែបន្តជាពិសេសគឺយន្តការក្របខណ្ឌគោលនយោបាយគន្លងអាជីពនេះ គឺមានរួច ហើយ ប៉ុន្តែយន្តការវាយតម្លៃត្រូវតែធានាបានឱ្យបានត្រឹមត្រូវ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែទៀតថា ជាគន្លឹះដើម្បីឱ្យបានជោគជ័យ នៃ កំណែទម្រង់សាលារៀនក៏ទាមទារឱ្យមានការធ្វើការកំណែរទម្រង់នៅសាលាគរុកោសល្យផងដែរ៕