ការធ្វើដំណើរតាមផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តើមគិតថ្លៃពី​ថ្ងៃនេះតទៅ តាមចម្ងាយ ជាក់ស្តែង

 (ភ្នំពេញ)៖ រយៈពេលមួយខែនៃការបើកឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​បានបិទបញ្ចប់ហើយ ដូចនេះការធ្វើដំណើរលើកផ្លូវល្បឿនលឿនចាប់ផ្តើមគិតតម្លៃ ចាប់ពី​ព្រឹកថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ ដែលការបង់ប្រាក់ត្រូវធ្វើឡើង​តាមចម្ងាយជាក់ ស្តែង។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅការធ្វើ ដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវបង់ប្រាក់តាមចម្ងាយជាក់ស្តែង ឧទាហរណ៍ចម្ងាយ​ «ភ្នំពេញ-ក្រុងព្រះសីហនុ​» បង់​ ១២ដុល្លារ(បានចុះតម្លៃមក៨០%) យានយន្ត​ Type​ «A»: ​
១៖ រថយន្តប្រភេទគ្រួសារ​ ៧កៅអីចុះក្រោម​
២៖ រថយន្តផ្ទុកទំនិញ​ ក្រោម ២តោន
៣៖ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡើងមាន​បិត​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់ អនុញ្ញាតដោយក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវតារាងកម្រៃលម្អិតត្រូវគិតជា​គីឡូម៉ែត​តាម ប្រភេទយានយន្ត​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រក ចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖ ផ្លាកលេខសម្គាល់​យានយន្ត​ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕