(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវ អាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងការសម្រេចចិត្តបង្កក កិច្ចព្រមព្រៀងនាំ ចេញគ្រាប់ធញ្ញជាតិចេញពីតំបន់សមុទ្រខ្មៅគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូន លើក្រុមនាវាយោធារុស្ស៉ីក្នុងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ទម្លាក់កំហុសលើអ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ពូទីន ក៏បានបញ្ជាក់ដែរថា ការវាយប្រហារថ្មីៗ អាចនឹងធ្វើឡើងបន្ថែមទៀត ខណៈអ៊ុយក្រែន នៅតែបដិសេធថាខ្លួនមិនមាន ជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់គ្រីមៀនោះទេ ហើយក៏មិនបានប្រើប្រាស់ច្រកផ្លូវទឹកដឹក ជញ្ជូនគ្រាប់ធញ្ញជាតិ ដើម្បីបុព្វហេតុ យោធានោះដែរ៕