លោក ចូ បៃដិន ហាក់ច្រលោតខឹងដាក់ លោក ហ្សេលេនស្គី នៅពេលដែលមេដឹកនាំអ៊ុយក្រែនរូប នេះអង្វររកជំនួយបន្ថែម

 (កៀវ)៖  យោងតាមសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារ ជំនួយបន្ថែម ។ នៅពេលដែល លោក Biden ត្រូវបានគេរាយការណ៍ថា កំពុងប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយបន្ថែមនចំនួន ០១ពាន់លានដុល្លារបន្ថែមទៀត ដល់ទីក្រុងកៀង នៅពេលនោះមេដឹកនាំអ៊ុយក្រែន ក៏បានចាប់ផ្តើមរាយបញ្ជីអ្វីផ្សេងទៀតដែល ប្រទេសរបស់គាត់ចង់បាន។

យោងតាមប្រភពដដែលនោះបានបញ្ជាក់ថា បន្ទាប់មកប្រធានាធិបតីអាមេរិក លោក Biden បាន ឆ្លើតតបថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់ អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត៕