(វ៉ាស៊ីនតោន)៖ តាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ អោយដឹងថា អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាមនុស្ស ៥នាក់ បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងទីក្រុង Raleigh នៃរដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យជាខ្មាន់ភ្លើងម្នាក់។
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន ចៅហ្វាយក្រុង Raleigh លោកស្រី ម៉ារី អាន បលវីន (Mary-Ann Baldwin) បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែ ប្រឹងប្រែងបន្ថែម។ យើងត្រូវតែបញ្ឈប់អំពើហិង្សបែបនេះនៅអាមេរិក។ យើងត្រូវតែដោះស្រាយអំពើហិង្សាដោយ កាំភ្លើង»។ លោកស្រីបន្ថែមថាមនុស្សយ៉ាងហោច ២នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ក៏បានរ ងរបួសក្នុងហេតុការបាញ់ប្រហារខាងលើផងដែរ មិនបានបញ្ជាក់ លម្អិតបន្ថែមលើសពីនេះទេ ខណៈការស៊ើបអង្កេត និងការតាមប្រមាញ់ខ្មាន់កាំភ្លើងកំពុងធ្វើឡើង៕