លោក ចូ បៃដិន និយាយថា ការបោះឆ្នោតថ្កោលទោសរបស់ UN គឺជាការផ្ញើសារយ៉ាងច្បាស់ ចំពោះរុស្ស៉ី


 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ គឺ បន្ទាប់ពីមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោត ក្នុងសំឡេង ច្រើនលើសលប់ថ្កោលទោសទៅលើ ការកាត់យកទឹកដីអ៊ុយក្រែនដោយប្រទេសរុស្ស៉ី ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានចេញមុខស្ងើចសរសើរលទ្ធផលនេះ ហើយថាវាគឺជា ការផ្ញើសារយ៉ាង ច្បាស់ ចំពោះទីក្រុងមូស្គូ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក បៃដិន បាននិយាយថា បញ្ហាសង្រ្គាមនៅអ៊ុយ ក្រែន គឺមានសារសំខាន់ណាស់ ហើយអន្តរជាតិបានផ្ញើសារយ៉ាងច្បាស់មួយ ជាការឆ្លើយតបទៅកាន់ រុស្ស៉ី នោះគឺរុស្ស៉ីមិនអាចលុបបំបាត់រដ្ឋអធិបតេយ្យមួយចេញពី​ផែនទីពិភពលោកបានដាច់ខាត។ លោកប្រធានាធិបតីអាមេរិក បានបន្តទៀតថា រុស្ស៉ីមិនអាចកែប្រែបន្ទាត់ព្រំដែន ដោយប្រើកម្លាំង​យោធានោះឡើយ ហើយរុស្ស៉ីមិនអាចដណ្តើមទឹកដីប្រទេសដទៃ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះ ទេ។ ចំណែកប្រធានាធិបតីអ៊ុយក្រែនវិញ ក៏បានបង្ហោះសារអរគុណចំពោះបណ្តាប្រទេសជាង១៤០ ដែលបានគាំទ្រសេចក្តីសម្រេចរបស់​ UNGA ផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ពិភពលោក បានបង្ហាញជំហរយ៉ាងច្បាស់ៗ គឺការប៉ុនប៉នកាត់ទឹកដីដោយខុសច្បាប់របស់រុស្ស៉ី គ្មានតម្លៃនិងគ្មាន ថ្ងៃទទួលស្គាល់ ដោយក្រុមប្រទេសលោកសេរីឡើយ៕