រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្ដល់សេចក្តីទុក ចិត្តដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស ឯកឧត្តម វេង សុខុន

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើសំណើ សុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាស ភាពសមាជិកន រាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គ មហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃ យ៍នានា។

ក្រៅពីពិនិត្យលើសំណើរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានពិភាក្សាក្នុង ការកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីរៀបចំការ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវបញ្ចប់ តំណែង៕