(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២។
[Forwarded from Chetha]សេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន លើកឡើងថា ទិវាសុខភាព ភ្នែកពិភពលោក (World Sight Day) គឺជាទិវានៃការយល់ដឹងជាអន្តរជាតិ ស្តីពីសុខភាពភ្នែក ដែល ប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២នៃខែតុលា ដើម្បីផ្តោតការយកចិត្តទុកដាក់ ជា សកលលើការថែទាំ និងរក្សាសុខភាពភ្នែកឱ្យបានល្អ។
ទិវាសុខភាពភ្នែកពិភពលោកឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក្រោម ប្រធាបទ «ស្រឡាញ់ភ្នែករបស់អ្នក» ដែលមានគោលបំណង៖
* ផ្តោតការយកចិត្តទុកដាក់របស់ពិភពលោក
ទៅលើសុខភាពភ្នែកថា ជាបញ្ហាសកល
* លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក
ក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និង សហគមន៍
* មានសារៈសំខាន់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត
ក្នុងការផ្តល់អាទិភាពដល់គំនិតផ្ដួចផ្ដើមសុខភាព ភ្នែក
* ជួយផ្សព្វផ្សាយការផ្តល់សេវាសុខភាពភ្នែក
សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។
ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើងអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូត ដល់ ៩០% ។ ភាពពិការភ្នែក បានជះឥទ្ធិពលអាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿ ងងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាព ដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង។
នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារ ណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែ អាចធ្វើទៅបាន ព្រោះថា៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាច ព្យាបាលបាន។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពបរិបូរណ៍ រីកចម្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមិទ្ធិផលនៃ «ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក» សម្រេចបានអត្រាភាពពិការភ្នែកមានការថយចុះ ១.២%នៅឆ្នាំ១៩៩៥ មកត្រឹម០.៣៧%នៅឆ្នាំ២០១៩។ ខាងក្រោមនេះ គឺជាសមិទ្ធិផលលេចធ្លោ ដែលយើងសម្រេចបាន ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ៖
* ធនធានមនុស្ស
– អ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន ៦០រូប
– ចក្ខុបណ្ឌិតមានចំនួន ១០៣ រូប
– ចក្ខុគិលានុប្បដ្ឋាកមានចំនួន ១៥៨ រូប
– ចក្ខុមាត្រការីមានចំនួន ១០៥ រូប
– ការបណ្តុះបណ្តាលសុខភាពភ្នែកបឋមដល់មន្ត្រីនៅថ្នាក់មណ្ឌលសុខភាព
– វគ្គសិក្សារយៈពេលខ្លី វះកាត់ជំងឺបាយភ្នែកមុខតូច
និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ នៅសាកលវិទ្យាល័យ
វិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលវេជ្ជបណ្ឌិត ឯកទេសចក្ខុសាស្ត្រ
និងចក្ខុគិលានុប្បដ្នាក ហើយបាននឹងកំពុងបន្តដំណើការរបស់ខ្លួនជាប្រក្រតី។
* ហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ននេះ
អគារចក្ខុរោគត្រូវបានដាក់ឱ្យដំណើការ នៅក្នុងរាជធានីភ្នំ ពេញ និងបណ្តាខេត្តក្រុង៖
– នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យចំនួន៤ ផ្តល់សេវាចក្ខុរោគ
និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅ មន្ទីរពេទ្យថ្នាក់ជាតិ។
– នៅតាមបណ្តាខេត្ត មានមន្ទីរពេទ្យខេត្តចំនួន២២
និងមណ្ឌលថែទាំភ្នែកត្រូវបានដាក់ឱ្យដំណើរការ ចំនួន១៨ កន្លែង
* ការគ្រប់គ្រងជំងឺភ្នែក
– សេវាសុខភាពភ្នែកសរុប នៅឆ្នាំ ២០២១ សេវាពិនិត្យ និងព្យាបាល ៤១៥៥០២
– ចំនួនវះកាត់ ៣២៩០៥
– ជំងឺកង្វះជីវជាតិ អា ត្រូវបានលុបបំបាត់
– ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈតទៅទៀតទ
* ការការពារ ការស្រាវជ្រាវ
ការស្វែររកការគាំទ្រ និងភាពជាមេដឹកនាំ
– ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់
និងគ្រប់គ្រងភាពពិការភ្នែក
– ការដាក់បញ្ចូលសូចនាករសុខភាពភ្នែក
ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលនៃក្រសួងសុខា ភិបាល
– សុខភាពភ្នែកត្រូវបានបញ្ចូលក្នុងកម្មវិធីរបស់ក្រសួងអប់រំ យុវជន
និងកីឡា និងក្រសួងកិច្ចការនារី
– បញ្ជ្រាបបញ្ចូលពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិ
ស្តីពីភាពពិការភ្នែក
– មានការស្រាវជ្រាវស្តីពីភាពពិការភ្នែក និងគំហើញចុះខ្សោយ ឆ្នាំ
២០០៧ និងឆ្នាំ២០១៩
– មានការស្រាវជ្រាវថ្នាក់ជាតិ ស្តីពីកំហុសកំណុំរូបភាពឆ្នាំ២០១០
* គោលដៅសម្រាប់ការអនុវត្តកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធ សាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១- ២០៣០ មានគោល ដៅមហិច្ឆតារបស់ខ្លួនគឺ «ដើម្បីកាត់បន្ថយអត្រាប្រវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០»។
ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សូមប្រជាពលរដ្ឋ គ្រប់រូប អញ្ជើញទៅពិនិត្យភ្នែក របស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគនៅក្នុងរាជធានី ភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាង ហោចណាស់ឱ្យបានរៀងរាល់ ២ឆ្នាំម្តង។
សម្រាប់អ្នកមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែក ឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិ នៃការជក់បារីយូររ៉ាំរ៉ ពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម៉្ញូបខ្ពស់) ត្រូវតែ ទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ៕