ឯកឧត្តម ហ៊ុន ម៉ានី ដាស់តឿនដល់សមាជិក ស.ស.យ.ក ត្រូវមានឆន្ទៈនិងបេះដូងលះបង់ជួយសង្គម ជាតិ


 (បាត់ដំបង)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជំរុញលើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ត្រូវមានឆន្ទៈនិងបេះដូងលះបង់ ជួយដល់សង្គមជាតិ ពីព្រោះការចូលជាសមាជិក ស.ស.យ.ក. គឺត្រូវការចិត្ត ឆន្ទៈ និងបេះដឹងជួយ ដល់សង្គមជាតិជាធំ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង ដែល មានសមាសភាពចូលរួមចំនួន៤៥៣នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា (ក.យ.គ.) ក្រោមការដឹកនាំរបស់លោក ស សុខា ដោយមានកិច្ចសហការល្អពីគ្រឹះស្ថាន ឧត្តមសិក្សានានា។

ឯកឧត្តម បានលើកពីប្រវត្តិរបស់ ស.ស.យ.ក. ដោយបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរបប ប្រល័យពូជសាសន៍ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានទី១។

ស្មារតី២ធ្នូ គឺការទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ហើយរួមគំនិតគ្នាដើម្បីគិតគូរផល ប្រយោជន៍រួមជាធំ។ ក្នុងន័យនេះ សមាជិក ស.ស.យ.ក. ទាំងអស់សុទ្ធតែមានការងារស្នូលរៀងៗ ខ្លួន ប៉ុន្តែនៅពេលពាក់អាវ ស.ស.យ.ក. ហើយបំពេញភារកិច្ច គឺយើងត្រូវរួមចិត្តធ្វើកិច្ចការក្នុងគោល ដៅតែមួយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកក៏បានលើកឡើងផងដែរថា និស្សិតអាចធ្វើ ការសិក្សារៀនសូត្រតាមរយៈការសិក្សាទ្រឹស្តីនិងមេរៀននៅក្នុងថ្នាក់ ការសង្កេតលើបុគ្គលឆ្នើមដែល ជោគជ័យ និងការរៀនសូត្រផង ធ្វើផងឱ្យការងារបង្រៀន។

ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា «ការចូលជាសមាជិក ស.ស.យ.ក. ត្រូវការចិត្ត ឆន្ទៈ និង បេះដូងក្នុងការលះបង់ ដើម្បីជួយដល់សង្គមជាតិ»

បន្ថែមលើនេះ ឯកឧត្តម បានលើកឡើងអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិក ស.ស.យ.ក. ទទួលបាននូវបទពិសោធលើការងារស្ម័គ្រចិត្ត ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពខ្លួនឯង ការ និយាយជាសាធារណៈ ការដឹកនាំមនុស្ស របៀបធ្វើការជាក្រុម និងធ្វើជាជនគំរូសម្រាប់អ្នកដទៃ រួម ទាំងធ្វើការឆ្លើយបកស្រាយយ៉ាងក្បោះក្បាយនូវសំណួរល្អៗជាច្រើនពីនិស្សិតនាពេលនោះផងដែរ៕