ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដ្ឋធានីកៀវ


 (កៀវ)៖  តាមអ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់អោយដឹងថា ប្រធានាធិបតីអ៊ុយ ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរដ្ឋធានីកៀវ ប៉ុន្តែលោកមិន បានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។

អ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី គឺលោក ស៊ែរហ៊ី នីគីហ្វូរ៉ូវ (Serhii Nykyforov) បានឱ្យដឹង ទៀតថាគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅពេលដែលរថយន្ដ របស់លោក ហ្សេលេនស្គី បុកគ្នាជាមួយរថយន្ដឯកជនមួយគ្រឿង។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរូបនេះមិនបាន បញ្ជាក់ថាតើគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់បន្ថែម ក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃព្រហស្បតិ៍នេះថាលោក ហ្សេលេនស្គី ទទួលបានការ ត្រួតពិនិត្យពីគ្រូពេទ្យភ្លាមៗ ហើយមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ខណៈការស៊ើបអង្កេតមួយអាច នឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា ប៉ុន្មាននាទីក្រោយការបង្ហោះសាររបស់លោកនីគីហ្វូរ៉ូវ ការិយាល័យរបស់លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូមួយដែលលោក ហ្សេលេនស្គី តែងតែថ្លែងសារជារៀងរាល់ថ្ងៃ៕