ប្រមុខការទូត EU លើកឡើងថា បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីទាំងអស់ ទំនងជានឹងមិនទទួល បានការគាំទ្រជាឯកច្ឆន្ទ ឡើយ


 (វីយែន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ គឺ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយថាកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ទំនងជានឹងមិនអាចប្រមូលបាននូវការគាំទ្រជាឯកច្ឆន្ទ ជុំវិញបម្រាមទិដ្ឋាការ លើពលរដ្ឋរុស្សីនោះទេ។

ថ្លែងប្រាប់ទូរទស្សន៍ ORF របស់ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បូរែល បានគូសបញ្ជាក់ថា «ខ្ញុំមិនគិតថាការកាត់ផ្តាច់ ទំនាក់ទំនងជាមួយប្រជាជនស៊ីវិលរុស្ស៊ី នឹងអាច ជួយអ្វីបានឡើយ ហើយខ្ញុំក៏មិនគិតដែរថាគំនិតនេះនឹងទទួលបានការគាំទ្រជាឯកច្ឆន្ទ»។ ខ្ញុំគិតថាអ្វីដែល យើងធ្វើនៅពេលនេះ គឺពិនិត្យឡើងវិញនូវនីតិវិធីដែលពលរដ្ឋរុស្សីខ្លះទទួលបានទិដ្ឋា ការ… ហើយយើងត្រូវតែសំដៅទៅរកអ្នកដែលគួរជាប់ទណ្ឌកម្ម បន្ថែមទៀត។ ប៉ុន្តែ ខ្ញុំមិនគាំទ្រឡើយ ចំពោះការបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ប្រជាជនរុស្ស៊ីទាំងអស់»