សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូត តួកគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោកស្រី អ៊ូឃូល កូចាអេហ្វេ ទើបនឹងមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតតួកគី នៅកម្ពុជានាពេលថ្មីៗនេះ ជំនួសលោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ដែលចប់អាណត្តិការ ងារ។ក្នុងសារស្វាគមន៍នឹងបេសកកម្មរបស់ខ្លួននៅកម្ពុជា លោកស្រី អ៊ូឃូល កូចាអេហ្វេ បានបង្ហាញ នូវក្តីសប្បាយរីករាយជាមួយបេសកកម្មការងារនេះ និងបានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងតួកគី កាន់តែល្អប្រសើរ ដើម្បីប្រយោជន៍ប្រទេស និងប្រជាជន កម្ពុជា-តួកគី៕