(ហាណូយ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៥៩១ករណីទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។
ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ២នាក់ទៀត។
គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសចំនួន ១១,៣៩២,៨៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១០៤,១៨០នាក់ និងស្លាប់សរុបចំនួន ៤៣,១០៨នាក់៕