(ប៉ារីស)៖ ប្រភពពីមេទ័ពបារាំងបានឲ្យដឹងថា បារាំងបានបញ្ចប់ការដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីប្រទេសម៉ាលី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
កាលពីខែកុម្ភៈកន្លងទៅ ប្រទេសបារាំង និងដៃគូអឺរ៉ុបរបស់ខ្លួនបានប្រកាសថា ពួកគេនឹងចាប់ផ្តើម ដកកងទ័ពចេញពីប្រទេសម៉ាលី បន្ទាប់ពីមានវត្តមានជាង៩ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះ បោររបស់ពួកជីហាដ។
ប្រទេសបារាំងបានដាក់ពង្រាយកងទ័ពជាលើកដំបូងប្រឆាំងនឹង ក្រុមជីហាដនៅក្នុងប្រទេស ម៉ាលីក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសង្គមនិយម លោក François Hollande ។ អន្តរាគមន៍នេះបានរារាំងការឈានទៅមុខរបស់ពួកបះបោរ ដោយមិនឲ្យទទួលបានជោគជ័យ ហើយបានប្រគល់ទីក្រុងសំខាន់ៗដូចជា Timbuktu ទៅឲ្យរដ្ឋាភិបាលគ្រប់គ្រងវិញ ប៉ុន្តែក្រុមជ្រុល និយមបានប្រមូលផ្តុំឡើងវិញយ៉ាងឆាប់រហ័ស។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកជីហាដបានកាន់កាប់ទឹកដីជាច្រើន នៅក្នុងអតីតអាណានិគមបារាំង ដោយ កេងប្រវ័ញ្ចភាពចលាចលនយោបាយ ភាពក្រីក្រ និងភាពទន់ខ្សោយរបស់អាជ្ញាធរមូលដ្ឋាន៕