ប៉ូលិសអាមេរិក បាញ់សម្លាប់បុរសម្នាក់ ដែលព្យាយាមសម្រុកចូលអគារប៉ូលិស FBI ក្នុងរដ្ឋ Ohio


 (ញូយ៉ក)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ អោយដឹងថា មន្រ្តីអាមេរិកបានិយាយថា បុរសម្នាក់ប្រដាប់ដោយអាវុធ ដែល បានព្យាមយាមសម្រុកចូលក្នុងអគាររបស់ប៉ូលិស FBI នៅទីក្រុង ឈីនឈីនណាទី (Cincinnati) នៃរដ្ឋអូហាយយ៉ូ (Ohio) សហរដ្ឋអាមេរិក ត្រូវបានបាញ់សម្លាប់ក្នុងការបាញ់តដៃជាមួយប៉ូលិស កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ប៉ូលិសនៅមិនទាន់បញ្ជាក់អត្តសញ្ញាណបុរសរូបនោះនៅឡើយទេ។ ប៉ុន្តែបើតាមសារព័ត៌មានអាមេរិកធំៗ ដូចជា ញូយ៉ក ថែមស៍ (New York Times) និង ទូរទស្សន៍ NBC បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងថា បុរសដែលត្រូវប៉ូលិសបាញ់សម្លាប់នោះ មានឈ្មោះ រ៉ិចគី សីហ្វហ្វឺ (Ricky Shiffer) អាយុ ៤២ឆ្នាំ។ NBC ក៏បានរាយការណ៍ថា បុរសរូប នោះទំនងជាជនសង្ស័យដែលបានចូលរួម ការតវ៉ានៅឯវិមានកាពីតូល អំឡុងពេលដែលមាន ការវាយដំក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦៕