មនុស្សម្នាក់ស្លាប់ និង៨នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅឯមូលដ្ឋានទ័ពអាកាស ក្នុងតំបន់គ្រីមៀ

 (ឡុងដ៍)៖  តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ អោយដឹងថា អាជ្ញាធរនៅក្នុងតំបន់គ្រីមៀ បានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯ មូលដ្ឋានទ័ពអាកាសមួយកន្លែង នៅក្នុងតំបន់គ្រី មៀគ្រប់គ្រងដោយរុស្ស៉ី។

ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសសាគី (Saky) ស្ថិតនៅក្បែរទីក្រុង ណូវ៉ូហ្វេដូរៀវកា (Novofedorivka) នៃតំបន់ ឆ្នេរភាគខាងលិចនៃឧបទ្វីបគ្រីមៀ ហើយបើតាមវីដេអូ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញមានការផ្ទុះជាច្រើនលើកបានកើតឡើង ប្រៀបដូចជា ការវាយប្រហារ។

ក៏ប៉ុន្តែក្រសួងការពារជាតិរុស្ស៉ីបានអះអាងថាការផ្ទុះនោះគឺគ្រាន់តែជាគ្រាប់រំសេវដែលត្រូវបានបំផ្ទុះចោលប៉ុណ្ណោះ មិនមែនជាការវាយប្រហារ អ្វីនោះទេ ខណៈខាងអ៊ុយក្រែនក៏បានចេញមុខមកបញ្ជាក់ ភ្លាមៗដែរថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះនេះឡើយ។

គួរបញ្ជាក់ថា តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយទីក្រុង មូស្គូបានព្រមានជាច្រើនលើកថាការវាយប្រហារ ណមួយលើតំបន់គ្រីមៀ នឹងតម្រូវឱ្យរុស្ស៉ីត្រូវចាត់ វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕