(ក្រុងឡុងដ៏)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា តម្លៃប្រេងឆៅបានកើនឡើង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ ខណៈដែលមាន សេចក្តីរាយការណ៍ថា ស្តុកប្រេងនៅអាមេរិក មានកម្រិតទាប និងមានការកាត់បន្ថយការផ្គត់ផ្គង់ ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និងការដំឡើង អត្រាការប្រាក់ដោយធនាគារក្តាលអាមេរិក។ វិទ្យាស្ថានប្រេងអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ៤លានបារ៉ែល ដែលច្រើនជាងការព្យាករ ៤ដង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Stephen Brennock ដែល បម្រើការងារឱ្យក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM បានឱ្យដឹងថា៖ «គួបផ្សំនឹងការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកអំពីអត្រាការប្រាក់ថ្ងៃនេះ ប្រាកដណាស់ ថា ជាអារម្មណ៍វិនិយោគិនក្នុងវគ្គជួញដូរប្រេងឆៅផ្តោតសំខាន់ទៅលើសហរដ្ឋអាមេរិក»។
តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៩១សេន ឬ ០,៩ភាគរយដល់ ១០៥,៣១ដុល្លារក្នុង មួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ WestTexas Intermediate (WTI) របស់អាមេរិកបានកើន ឡើង ១,១៦ដុល្លារ ឬ ១,២ភាគរយ ដល់ ៩៦,១៤ដុល្លារ។
លំហូរឧស្ម័នតាមរយៈបំពង់ Nord Stream 1 ពីប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់មួយភាគប្រាំនៃ សមត្ថភាពរបស់បំពង់បង្ហូរឧស្ម័ននេះកាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុន Eni របស់ប្រទេសអ៊ីតាលី បាននិយាយថា ក្រុមហ៊ុននឹងទទួលបានបរិមាណឧស្ម័នទាបពីក្រុមហ៊ុន Gazprom របស់រុស្ស៊ី ហើយក៏មានការរំពឹងទុកផងដែរថាធនាគារកណ្តាលអាមេរិកនឹងប្រកាសពីការដំឡើងអត្រាការដ៏តក់ក្រហល់ក្នុងអត្រា ០,៧៥ភាគរយ។ កត្តាទាំងអស់នេះបានជួយជំរុញតម្លៃប្រេងឆៅក្នុងទីផ្សារអន្តរ ជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕