(ភ្នំពេញ)៖ តាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន គឺបានបញ្ជាក់អោយដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២នេះ បានចេញមក ច្រានចោលព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្ដសៀមរាប កើតជំងឺអុតស្វា។ ក្រសួងសុខាភិបាលបានរៀបរាបថា ស្ដ្រីរូបនោះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ដោយមាន ចេញពងបែកនៅលើទ្រូង និងដៃ ហើយត្រូវបានក្រុមគ្រួសារនាំយកមកពិនិត្យព្យាបាលនៅមន្ទីរ ពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបញ្ជាក់ ថា «អវិជ្ជមានជំងឺអុតស្វា»។
បើតាមក្រសួងសុខាភិបាល, បច្ចុប្បន្នស្ដ្រីវ័យ២៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យា បាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តសៀមរាប៕