មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ អោយដឹងថា ការចរចាយកប្រេងកម្ពុជាជិត ៣០ម៉ឺនបារ៉ែលដែលបាត់ មាន សញ្ញាវិជ្ជមានច្រើន នឹងបញ្ចប់ក្នុងពេលឆាប់ៗ


(ភ្នំពេញ)៖ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់ ថា ការចរចាយកប្រេងកាតរបស់កម្ពុជាជិត ៣០ម៉ឺនបាលរ៉ែលដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុក A ដោយខុសច្បាប់នោះ កំពុងទទួលបានលទ្ធផលល្អ ដែលអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះពេលវេលាជាក់លាក់ថា នឹងអាចចរចាបញ្ចប់នៅពេលណានោះ មិនត្រូវបាន ឯកឧត្តម ជៀប សួរ បញ្ជាក់ច្បាស់លាស់ទេ លោកថាត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការងារនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះភាគីទាំងអស់ បានឯក ភាពគ្នាក្នុងការចូលតុចរចា ដើម្បីសម្របសម្រួលទៅតាមការព្រមព្រៀង បែងចែកផល ប្រយោជន៍ ដែល ភាគីនិមួយៗ ត្រូវទទួលបាន។ ការពិភាក្សានេះត្រូវការពេលវេលាយូរ គ្រាន់តែដឹងថា វាមានសញ្ញាវិជ្ជ មានច្រើនមកដល់ពេលនេះ តែមិនទាន់ចប់ទាំងស្រុងនោះទេ។ ខ្ញុំគ្រាន់តែចង់ជម្រាបថា រឿងប្រេង ដែលបាត់ គឺភាគីពាក់ព័ន្ធទាំងតំណាងក្រុមហ៊ុន KriEnergy តំណាងកប៉ាល MT Strovolos និងភាគី ក្រុមហ៊ុនច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចា គ្នាយ៉ាងស្វិតស្វាញ ហើយមានវឌ្ឍនភាពល្អ តែគ្រាន់តែវាមិនទាន់ចប់ ហើយចំពោះពេលវេលា ខ្ញុំអាច សន្និដ្ឋានថាឆាប់ៗ»

គូសបញ្ជាក់ថា មុនពេលប្រកាសខ្ស័យធុន ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ទទួលសិទ្ធិសិទ្ធិ រុករក និងបូមប្រេងឆៅពីកម្ពុជា បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាន នាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល។

នៅអំឡុងចុងខែកក្កដា នាវា និងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពី ចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀត ដែល ចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញ លេញ៕