៧មករា ឆ្នាំនេះ ប្រារព្ធនៅកោះពេជ្រ នឹងមានមហាជនជាង៣ម៉ឺននាក់ចូលរួម

ភ្នំពេញ ៖ មហាជនជាង ៣ម៉ឺននាក់ នឹងចូលរួមអបអរខួបលើកទី៤១ នៃទិវាជ័យជំនៈ ៧ មករា ១៩៧៩-២០២០ ខណៈពិធីប្រារព្ធធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ក្រោមកិច្ច ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ពីអាជ្ញាធរមានសមត្ថកិច្ច។

នេះបើតាមការអោយដឹងពី លោក នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ក្នុងពេលអញ្ជើញជាអធិបតីតំណាងឱ្យ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុង កិច្ចប្រជុំត្រួតពិនិត្យ ការងាររៀបចំទិវាជ័យជំនៈ ៧មករា ខួបលើកទី៤១ នៅសាលារាជ ធានីភ្នំពេញ។

លោក នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបន្ថែមថា កម្លាំងសមត្ថកិច្ចចំរុះ រួមមាន កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងអង្គរក្ស ត្រូវបានដាក់ពង្រាយ នៅតាម ទីតាំងជុំវិញប្រារព្ធពិធី សំដៅជួយសំរួលធ្វើយ៉ាងណា ឱ្យពិធីមិទ្ទិញ ប្រារព្ធទៅដោយ រលូន ដែលក្នុងនោះមានការចាត់ចែង ពីទីតាំង ចំណតរថយន្ត ច្រកសុវត្ថិភាព ចេញចូលផង ដែរ ។ លោក នាយឧត្តមសេនីយ៍ ក៏បានឱ្យដឹងពាក់ព័ន្ធនិងការបង្ហោះដ្រូន ដែលគ្មានការ អនុញ្ញាត និងត្រូវហាមឃាត់ ឬដកហូតមករក្សាទុកផងដែរ។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរ ថា ទិសដៅសំខាន់ គឺការពារពិធី ថ្នាក់ដឹកនាំ និងមហាជន ដែលចូលរួម ក្នុងពិធីបុណ្យ លោកក៏បានណែនាំ អោយអភិបាលខណ្ឌ ដែលពាក់ព័ន្ធ ធ្វើយ៉ាងណារៀបចំ បរិស្ថាន និង សណ្តាប់ធ្នាប់ ជុំវិញទីតាំងប្រារព្ធពិធី ក្នុងនោះ ក៏បានណែនាំ អោយអាជ្ញាធពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ សំដៅការពារសុខសុវត្ថិភាព មហាជនអោយបានល្អបំផុត ។

ឯកឧត្តម អភិបាលរាជធានី បន្តអោយដឹងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែមាន ការចូលរួមសហការពីអាជ្ញាធជំនាញពាក់ព័ន្ធទាំងអស់ ទើបអាចទទួលបានជោគជ័យ បើ ទោះបីជាពិធីបុណ្យនេះ យើងធ្លាប់បានប្រារព្ធធ្វើជាច្រើនដងហើយ ទទួលបានជោគជ័យ ជាបន្តបន្ទាប់ក៏ដោយ អាជ្ញាធមិនគួរ មានការធ្វេសប្រហែសណាមួយ ក្នុងការ ការពារ សន្តិ សុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដែលចូលរួមក្នុងពិធី បុណ្យ ខាងលើឡើយ។

លោក អភិបាល ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធពាក់ព័ន្ធទាំងអស់ ដែលបានយក ចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធពិធី ដើម្បីទទួល បានភាពជោគជ័យ១០០ភាគរយ៕