សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាលរ៉ាប់រងការខាតបង់របស់អគ្គិសនីកម្ពុជា, ក្នុងករណីដំឡើងថ្លៃ នឹងប៉ះពាល់ដល់សណ្ឋាគារទាំងអស់


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានធានារ៉ាប់រងទាំងស្រុងចំពោះការបង់ របស់អគ្គិសនីកម្ពុជា ដោយសារតែបញ្ហាប្រេងឡើងថ្លៃ ដែលជះឥទ្ធិពលមកពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងបរិបទ នៃវិបត្តិជំងឹកូវីដ១៩នេះ ប្រសិនបើរដ្ឋដំឡើងថ្លៃនៃការប្រើប្រាស់អគ្គិសនីនោះ ច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អាជី វកម្មសណ្ឋាគារ និងបានជះឥទ្ធិពលកាន់តែខ្លាំងដល់វិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកំពុង ស្ដារ និងជំរុញវិស័យនេះឲ្យងើបឡើងវិញ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួង ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ តម្លៃនៃការធ្វើដំណើររបស់អ្នកទេសចរមកកម្ពុជា ក៏មានការឡើងថ្លៃជាងពេលមុន ជាក់ស្ដែងតម្លៃ សំបុត្រយន្ដហោះជាដើម ដូច្នេះបើសិនជារដ្ឋដំឡើងថ្លៃអគ្គិសនីទៀតនោះ ច្បាស់ជាមានការប៉ះ ពាល់។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលរ៉ាប់រងដោយការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលទេ តម្លៃភ្លើង តម្លៃប្រេងបច្ចុប្បន្ន តម្លៃធ្យូងថ្ម ធ្វើឲ្យអគ្គិសនីកម្ពុជាត្រូវខាតបង់ ហើយប្រសិនបើយើងមិនទទួលរ៉ាប់រងនូវការខាតបង់នេះ គ្រាន់តែ ដំឡើងថ្លៃអគ្គិសនីធ្វើឲ្យសណ្ឋាគារទាំងឡាយងាប់ទាំងអស់ ចំណុចនេះជាចំណុចដែលយើងត្រូវមើល ឃើញអំពីបញ្ហាទាំងឡាយ ដែលបាននិងកំពុងកើត ហើយប្រឈមនៅពេលខាងមុខនេះ ដែលយើង ត្រូវទ្រាំទ្រនូវលំបាកបែបនេះជាបន្ដទៀត»

ជាមួយបញ្ហាទាំងអស់នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្វែឲ្យជំរុញទេសចរណ៍ផ្ទៃក្នុង ខណៈ ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំនៅក្នុងដំណាក់កាល នៃការស្ដារឡើងវិញក្នុងពេលដែល យើងអនុវត្តនូវវិធានការរស់នៅតាមគន្លងថ្មី។ សម្ដេចបន្ដថា កម្ពុជាទទួលបានទេសចរណ៍ផ្ទៃក្នុង ក្នុងរយៈពេលមួយសប្ដាហ៍ប្រមាណ៣០ម៉ឺននាក់ ដែលនោះផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាបាន ស្គាល់ទឹកដីរបស់ខ្លួន ជៀសជាងស្គាល់ប្រទេសក្រៅ។

ជុំវិញរឿងអគ្គិសនីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា បើតាមការគណនា នៅឆ្នាំនេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល។ ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការ ក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរ ខណៈដែលប្រទេសមួយចំនួន បានដំឡើងថ្លៃអគ្គិសនីម្តងជា ២ដងរួចមកហើយ។

សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ សូមខិត ខំសន្សំសំចៃ លើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជា បានឈានដល់ប្រវត្តិសាស្ត្រ លើកដំបូងនៃខាត។

ការខាតបង់របស់អគ្គិសនីកម្ពុជា គឺកើតមានឡើងដោយសារឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយ ក្រែន និងការទណ្ឌកម្មផ្សេងៗ ដែលនាំមកនូវការឈឺចាប់ សម្រាប់ទាំងអស់គ្នា។ តួយ៉ាងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានផ្តល់ការឈឺចាប់សម្រាប់ប្រជាជនខ្លួនឯងផង និងសម្រាប់ពិភព លោក នោះគឺវិបត្តិថាមពល ដោយសារការកើនឡើងនៃតម្លៃប្រេង ហើយនៅពេលខាងមុខអាចនឹង កើតឡើង នូវវិបត្តិស្បៀងអាហារថែមទៀតក៏អាចថាបាន៕