ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ កំរើកសាជាថ្មីនូវបទល្មើសព្រៃឈើ ជាពិសេសភូមិកំពត ឃុំត្បែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សព្វថ្ងែកំពុងកើតមានបទល្មើសឈើយ៉ាងពេញបន្ទុក។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃឈ្មួញឈើប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចថា ជាផ្ទះចាស់តែតាមការពិតគឺឈើថ្មីយកមកបន្លំជាមួយឈើផ្ទះចាស់ដោយឈើចាស់មានបន្តិចបន្ទួចតែប៉ុណ្ណោះ។
បច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិ និងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។
ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា ការកំរើកសាជាថ្មីនេះ អាចផ្តេីមចេញពីជំនាញតាមបណ្តោយដងផ្លូវដូចចំណុចខាងលេីកំពុងរក្សាភាពស្ងាត់ស្ងៀម ដោយហេតុថា អ្នកទាំងនោះអាចនឹងកំពុងទទួល លាភសក្ការៈពីមេឈ្មួញបទល្មេីសព្រៃឈេីក៏ថាបានទើបគ្មានវិធានការទប់ស្កាត់បែបនេះ៕