ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១-០៧ ខែមករា ឆ្នាំ២០២០

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបញ្ជាក់ពីស្ថានភាពធាតុអាកាសថា៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

៣៖ តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕