សមត្ថកិច្ច​ស្រុក​ស៊ីធរ​កណ្តាលចាប់ខ្លួន​​បុរស​ម្នាក់តាម​ដីកា​ចំនួន​៤​ករណីលួច និងក្លែងឯកសារ

ខេត្តព្រៃវែង​ ៖​ កម្លាំង​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​ចំនួន​៤​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​ ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៣ និង​២០​នាទី​ នៅ​ភូមិ​បឹង​ជ័រ​ ឃុំ​ព្រៃ​ទឹង​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​។​

​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ ស៊ន់​ ស្រ៊ា​ង​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ័រ​ ឃុំ​ព្រៃ​ទឹង​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង​។​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១​ ឃុំ​ស្វាយ​អ​ន្ទ​រ​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​

​ប្រភព​ដដែល​បន្ត​ថា​ ដីកា​ចំនួន​រួម​មាន ៖ ដីកា​ទី​១-​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៣/១៩​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៩​។​ ដីកា​ទី​២-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៤/១៩​ ចុះ​ថ្ងៃ​ទី​០៩​ខែមករា​ ឆ្នាំ​២០១៩​ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ ស៊ន់​ ស្រ៊ា​ង​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​សត្វ​ពង​ ឃុំ​សត្វ​ពង​ ស្រុក​ឈូក​ ខេត្តកំពត​ ចេញ​ដោយ​លោក​ អាំង​ សុភា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត​។​ ដីកា​ទី​៣-​ បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥​ដប​ច​ព្រ​/​ទ​២០១៩​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៩​ ចេញ​ដោយ​លោក​ សាំង​ សេរី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង​ ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ និងដីកា​ទី​៤-​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៧០/១៩​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ ស៊ន់​ ស្រ៊ា​ង​ ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ចេញ​ដោយ​លោក​ រស់​ បូ​ផា​ណា​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តព្រៃវែង​។​

ប្រភពបន្តថា វត្ថុ​តាង​ដកហូត​រួម​មាន ៖ ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០២០​ លេខ​តួ​ និង​លេខ​ម៉ាស៊ីន​5609031​ គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​,​ ស្លាក​លេខ​ម៉ូតូ​១៦,​ កញ្ចក់​ម៉ូតូ​ចំនួន​៥​គូរ​,,​ដុំ​សោរ​ម៉ូតូ​ចំនួន​៤​សម្រាប់​,​ សោរលេខ​១២​ចំនួន​,​ កាំបិត​កៃ​ចំនួន​,​ កា​តាប​ពណ៌​ខ្មៅ​ចំនួន​១,​ វិ​ក្កយ​ប​ត្រ​ពេទ្យ​ចំនួន​១​សន្លឹក​,​ ទូរស័ព្ទ​ម៉ាក​ណូ​គា​ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ​ និង​វត្ថុ​តាង​សមត្ថកិច្ច​យក​មក​ អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល​ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕