គ្រោះរញ្ជួយដី វាយប្រហារលើតំបន់ភាគកណ្ដាល ប្រទេសជប៉ុន


(តូក្យូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា គ្រោះរញ្ជួយដី មួយមានកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគកណ្ដាលប្រទេសជប៉ុន នៅថ្ងៃអាទិត្យ នេះ។ បើតាម NHK គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាលនៅឯខេត្ត អ៉ីស៊ីកាវ៉ា (Ishikawa)។ ប៉ុន្តែ មិនមានការប្រកាសពីសញ្ញាអាសន្ននៃរលកយក្សស៊ូណាមិ នោះទេ។

បន្ថែមពីលើនេះ អាជ្ញាធរជប៉ុនក៏មិនបានរាយការណ៍ពីអ្នករងរបួស ឬទំហំនៃការបំផ្លិចបំផ្លាញនោះដែរ ដោយគ្រាន់តែព្រមាន និងជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នពី គ្រោះរអិលបាក់ដី៕