គ្រោះទឹកជំនន់នៅភាគភាគឦសានប្រទេសឥណ្ឌា បានឆក់ជីវិតមនុស្ស ៨នាក់បន្ថែមទៀត, សរុបកើនដល់ ៦២នាក់


 (ឥណ្ឌា)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏ធំ និងការរអិលបាក់ដីនៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្ស ៨នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៦២នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យទឹកទន្លេដ៏ធំបំផុតមួយរបស់អាស៊ីហូរ ហៀរ។  ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Assam បាននិយាយថា ស្រុកចំនួន៣២ នៃ ស្រុកសរុបចំនួន ៣៥ របស់រដ្ឋត្រូវបានជន់លិច ខណៈដែលទន្លេ Brahmaputra បានហើមផ្ទុះច្រាំង របស់ខ្លួន ដោយបានជម្លៀសប្រជាជនជាង ៣លាននាក់។ កងទ័ព ឥណ្ឌា ត្រូវ បាន គេ ហៅ ឱ្យ មក ជួយ សង្គ្រោះ ហើយ កងទ័ព អាកាស កំពុងត្រៀមជួយសង្គ្រោះផងដែរ។

គួរបញ្ជាក់ថា ទន្លេ Brahmaputra ហូរចេញពីទីបេរបស់ចិន កាត់ឥណ្ឌា និងចូលបង់ក្លាដែស ក្នុងការ ធ្វើដំណើរជិត ៨០០គីឡូម៉ែត្រកាត់រដ្ឋ Assam របស់ឥណ្ឌា៕