(ម៉ានីល)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ គឺបានបញ្ជាក់អោយដឹងថា លោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតី ហ្វីលីពីនដែលផុតអាណត្តិ បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីកាលពីថ្ងៃអាទិត្យ បន្ទាប់ ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។
ពិធី ស្បថចូលកាន់តំណែងនេះ បានធ្វើឡើង នៅ ទីក្រុង Davao ពីរ សប្តាហ៍ មុនពេល លោកស្រី ចូលកាន់ តំណែង ផ្លូវការនៅ ថ្ងៃទី៣០ ខែមិថុនា ដូច មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ ហ្វីលីពីន។ ប្រធានាធិបតីជាប់ឆ្នោត លោក Ferdinand Marcos Jr. នឹងធ្វើសច្ចាប្រណិធាននៅទីក្រុងម៉ានីល នៅថ្ងៃទី៣០ ខែមិថុនា។
ប្រធានាធិបតី លោក Rodrigo Duterte អាយុ ៧៧ឆ្នាំបានដឹកនាំឥស្សរជនចូលរួមក្នុងពិធីដែលមាន ការយាមកាមយ៉ាងខ្លាំងនៅទីលានសាធារណៈក្នុងទីក្រុងកំពង់ផែ Davao ជាកន្លែងដែលលោកក៏ ធ្លាប់បានបម្រើការជាអភិបាលក្រុងយូរមកហើយដែលចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ គ្រួសាររបស់លោកដែលមកពីមជ្ឈដ្ឋានវណ្ណៈកណ្តាល បានកសាងរាជវង្សនយោបាយដ៏រឹងមាំមួយ នៅក្នុងតំបន់ភាគខាងត្បូងដ៏ចម្រោងចម្រះមួយនេះ៕