(អ៊ីស្ដង់ប៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែ ឧសភា ឆ្នាំ២០២២ គឺ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បាននិយាយថាទីក្រុងអង់ការ៉ា នឹងមិនគាំ ទ្រឱ្យ «ប្រទេសគាំទ្រភេរវកម្ម» ចូលជាសមាជិក បក្សសម្ព័ន្ធយោធា NATO ឡើយ ហើយការអត្ថា ធិប្បាយបែបនេះត្រូវបានគេមើលឃើញថាចង់សំដៅលើប្រទេសស៊ុយអែត និងហ្វាំងឡង់។
លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរត្រឡប់ទៅ កាន់ប្រទេសតួកគី វិញកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក្រោយបញ្ចប់ទស្សនកិច្ចនៅ អាហ្សែរបៃហ្សង់។ លោក អឺដូហ្កាន់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាការពិតណាស់ យើង នឹងមិន អនុញ្ញាតឱ្យប្រទេសដែលគាំទ្រភេរវកម្មចូល NATO ឡើយ»។
ការលើកឡើងបែបនេះបានបង្ហាញថាលោក អឺដូហ្កាន់នៅតែបន្តជំទាស់មិន ឱ្យស៊ុយអែត និងហ្វាំង ឡង់ចូល NATO ដោយចោទថាប្រទេសទាំង២នេះ គាំទ្រគណបក្សពលករឃើដ PKK ដែលតួកគី ចាប់ទុកថាជាអង្គការ ភេរវកម្ម និងបញ្ហាមួយចំនួនទៀត ក្នុងនោះរួមមានទាំងហាមឃាត់អាវុធទៅ កាន់តួកគី កាលពីឆ្នាំ២០១៩ផងដែរ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កិច្ចចរចារវាងប្រតិភូស៊ុយអែត និងហ្វាំងឡង់ជាមួយតួកគី មាន ការរីកចម្រើនតិចតួចប៉ុណ្ណោះ ហើយគេក៏មិន ទាន់ដឹងច្បាស់ថាតើកិច្ចពិភាក្សាបន្ទាប់ នឹងធ្វើឡើងបន្តទៀតដែរឬយ៉ាងណានោះទេ ខណៈការអនុម័តលើសមាជិកភាពណាមួយ តម្រូវឱ្យមាន ការយល់ ព្រមពីបណ្ដាប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស ឬកង់សង់ស៊ីស៕