ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៦ថ្ងៃជាប់គ្នាហើយ ដែល គ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ៣នាក់ និងគ្មានអ្នកស្លាប់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៦ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជា សះស្បើយ៣នាក់ និងអ្នកស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕