(វ៉ាស៊ីនតោន)៖ តាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែ ឧសភាឆ្នាំ២០២២ អោយដឹងថា ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថាពួកគេមិនបានរកឃើញ ថាចិនបានផ្ដល់ជំនួយសេដ្ឋកិច្ច និងយោធាដល់រុស្ស៉ី នោះទេ ដែលនេះជាការវិវត្តមួយដ៏គួរឱ្យ ស្វាគមន៍ ក្នុងកាលៈទេសៈដ៏លំបាកនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ថាក្នុង រយៈពេល ២ខែមកនេះបន្ទាប់ពីមាន ការព្រមានថាចិនអាចនឹងផ្ដល់ជំនួយដល់រុស្ស៉ី នៅក្នុងសង្រ្គាម អ៊ុយក្រែន ពួកគេនៅតែមានការបារម្ភពីការគំាទ្រដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងមូស្គូ។ ប៉ុន្តែ ការផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដែលពួកគេបារម្ភមិនបានកើតឡើងនោះទេ។
គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រុមមន្ត្រីអាមេរិក កើតមានឡើង នៅចំពេលលោកប្រធានា ធិបតី ចូ បៃដិន កំពុងត្រៀមបំពេញដំណើរ ទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅក្នុងខែឧសភានេះ ហើយដែលរបៀបវារៈសំខាន់របស់លោកនឹងផ្ដោតលើការទប់ទល់ការកើនឡើងឥទ្ធិពល ចិននៅ ក្នុងតំបន់៕