ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តស្វាយរៀង និងព្រៃវែង

 (ស្វាយរៀង-ព្រៃវែង)៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលម្សិល មិញនេះ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យព្រំដែនសំណង់បង្គោលព្រំដែន និងការស្ថាបនាផ្លូវ ខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង។

សកម្មភាពចុះត្រួតពិនិត្យនេះគឺមានការអមដំណើរដោយលោកស្រីបណ្ឌិត កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួង ទេសចរណ៍ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការនៃបញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងវត្តមាន របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង (ក្នុងពេលចុះនៅខេត្តស្វាយរៀង) និងអភិបាលរង ខេត្តព្រៃវែង (ក្នុងពេលចុះនៅខេត្តព្រៃវែង)។

លោកជំទាវបណ្ឌិត កុយ ពិសី បានថ្លែងប្រាប់ឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យព្រំដែនសំណង់ បង្គោលព្រំដែន និងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែងខាងលើនេះ ធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីបញ្ចប់បេស កកម្មដូចគ្នានេះដែរនៅខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ​២០២២។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវនយោបាយកសាង ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍កសាងខឿនការពារប្រទេស គឺជា របស់ប្រជាជនគ្រប់រូប។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា ការកសាងបង្គោលព្រំដែន និងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែននេះ ក៏ជាការរួមចំណែកក្នុងការរៀបចំកិច្ចការសង្គម ការបើកច្រកទ្វារព្រំដែននានាជាបន្តបន្ទាប់ ការពង្រីក វិស័យកសិ-ឧស្សាហកម្ម ទេសចរណ៍បង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យ ជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាងពង្រឹងខឿនការពារជាតិ ដោយ ផ្អែកលើប្រជាជនធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងធ្វើជាសាក្សីរស់ប្រកបដោយ និរន្តរភាព។

លោកជំទាវបណ្ឌិត កុយ ពិសី ក៏បានបន្ថែមថា សមិទ្ធផលបង្គោលខណ្ឌសីមា និងផ្លូវខ្សែក្រវាត់ព្រំ ដែនដែលសម្រេចបានទាំងអស់នេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំថែរក្សាសន្តិភាព ស្ថិរភាពយូរអង្វែង ឲ្យប្រជាជននៃប្រទេសទាំងពីររស់នៅបានសុខដុមរមនាជាមួយគ្នា និងមានជំនឿ ទុកចិត្តជាមួយគ្នានៅតាមតំបន់ព្រំដែន ពិសេសការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស ចីរកាលសម្រាប់មនុស្សជំនាន់ក្រោយ៕