(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា មិន មានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។
ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជាជនកម្ពុជាចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជន កម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ។
នាឱកាសនោះ ឯកឧត្តម បានថ្លែងថា គណបក្សប្រជាជាជនកម្ពុជាមិនរើសអើង ជួយការពារអាយុ ជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ ពោលគឺមិនមាន គណបក្សមួយណា បានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជន កម្ពុជាឡើយ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយ ការអត់បាយ។ មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណ បក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជា ពលរដ្ឋបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ដែរថា សមាជិកថ្មីទាំង៧៨រូបនេះ ក្នុងនោះ៥២នាក់ជាបេក្ខជនឈរ ឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង ហើយ២៦នាក់ទៀត ជាសកម្មជន នៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះពួកគាត់បានយល់ ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តមករួមរស់ ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។
ឯកឧត្តមក៏បានសំណូមពរឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោត នាពេលឆាប់ៗខាងមុខនេះ គឺសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូបប្រែក្លាយជា សន្លឹកឆ្នោតមួយសន្លឹក៕