សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧៣២ករណី» និងស្លាប់ម្នាក់ទៀត


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៧៣២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីក៏បានរាយការណ៍ពីករណីស្លាប់ថ្មីម្នាក់ទៀតផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៩៩,៦៤០ករណី ក្នុងនោះស្លាប់ ១,៣៣៦នាក់៕