(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម០១រូប ជំនួសសមា ជិក ដែលបានទទួលមរណភាពសម័យប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជា។
ការសម្រេចអំពីកាលបរិច្ឆេទ និងរបៀបវារៈនៃសម័យប្រជុំនេះបានធ្វើឡើង បន្ទាប់ពីព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកមិញនេះ៕