ថៃមាន មនុស្ស ១៤,៨៨៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៨៨៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៤,៨១៦ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៧១ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូច គ្នា ខណៈអ្នកជំងឺចំនួន ១៨,៩១៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕