ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជន ឃុំទឹក ថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃគណ បក្សប្រជាជន កម្ពុជា ចំនួន៩៥៩រូប ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ អនុប្រធានក្រុមការងារ គណៈ កម្មាធិការកណ្តាលថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្ថិតនៅក្នុង ឱកាស នេះដែរ លោក ជួប បាន ប្រធាន គណបក្សប្រជាជនឃុំទឹកថ្លាបានមាន ប្រសាសន៍ឲ្យដឹងថា៖ ឃុំទឹកថ្លា ជាឃុំមួយ ក្នុងចំណោមឃុំទាំង ១៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ មានភូមិចំណុះចំនួន ០៤ ភូមិ គឺភូមិកំពង់ចិន ភូមិព្រែកទាល់ ភូមិព្រែកសង្កែ និងភូមិព្រែក ប្រស់ ។ ឃុំមានចំនួនប្រជាពលរដ្ឋសរុប ១.៣៥៨ គ្រួសារ មានមនុស្សរួម ៥.៥៩៧ នាក់ ស្រី ២.៧៦៨ នាក់ អាយុ ១៨ ឆ្នាំឡើង សរុប៤ ១០៦ នាក់ ស្រី ២១១២ នាក់ ក្នុងនោះមានសាសនា ឥស្លាមសរុប ៤៨៦ គ្រួសារ មនុស្សរួម ១៧៨៧ នាក់ ស្រី ៨៧៩ នាក់ អាយុ១៨ឆ្នាំឡើង ១២៤៤ នាក់ ស្រី ៦៣៩ នាក់ ។
លោក ជួប បាន មានប្រសាសន៍ បន្តថា៖ ឃុំទឹកថ្លាមាន ០១ គណៈកម្មាធិការគណបក្ស និង មានសមាជិក ២១ នាក់ រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្ស
-មាន០៤ សាខាបក្សភូមិ
-មាន ២១ អនុសាខាបក្សភូមិ
-មាន ១២៣៤ គ្រួសារបក្ស
-មាន ២២៥ ក្រុមបក្ស
ក្នុងនោះមានសមាជិកសមាជិការចំនួន ២៦៩៥ នាក់ ស្រីចំនួន ១៤១៥ នាក់ មានឃោសនិក ១២ នាក់ ស្រី ០ នាក់ មេខ្យល់ ១២ នាក់ ស្រី ០ នាក់ ។ លោក បានបន្ថែមទៀតថា៖ លទ្ធផលការងារ
លទ្ធផលដែលទទួលបាន៖
-បានគៀងគរ សមាជិកមកពីគណបក្សផ្សេងៗចំនួន ៩២ នាក់ ស្រី៤២ នាក់ អោយចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនឃុំទឹកថ្លា ។
-ឆ្នាំ២០២២ គ្រោងសាងសង់ផ្លូវបេតុង ២ ខ្សែ ប្រវែង ៥៥០ ម៉ែត្រប្រើប្រាស់ថវិកាចំនួន
១៨៨,០០០,០០០ រៀលៈ ភូមិព្រែកប្រស់ ប្រវែង ២៥០ ម៉ែត្រ ១ទឹង ៥ ម៉ែត្រសិក្សារួចរាល់ ភូមិព្រែកកំពង់ចិន ប្រវែង ៣០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ សិក្សារួចរាល់
-ការងារចលនាមហា ជន បានបំផុសចលនា មហាជនក្នុងឃុំបានជាប្រចាំ តាមរយសមាជិក គណបក្សឃុំ និង ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ចុះប្រចាំតាមភូមិនីមួយៗ។
-បានចុះសំណេះសំណាលជាមួយសមាជិក សមាជិកា តាមភូមិទាំង ៤ ចំនួន ៥៣ លើក ចំនួន ៧៨៩ គ្រួសារមនុស្សម១១២២ នាក់ ស្រី៥០៧ នាក់ ។
ការងារចិញ្ចឹមចលនានៅមូលដ្ឋាន បានចុះជាប់ក្នុងចលនាមហាជន ជាពិសេសពេលប្រជាពលរដ្ឋ មានការ លំបាកដោយគ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់កន្ត្រាក់ ឬមានបុណ្យសព មានជំងឺប្រចាំកាយ មានធុរៈធ្ងន់ធ្ងរជាដើម ។ ល។ ក្រុមការងារគណបក្សតែងចុះដល់ទីកន្លែងកើតហេតុ ចូលរួមសួរសុខ ទុក្ខ និងឧបត្ថម្ភថវិកា សំភារៈផ្សេងៗ សម្រាប់ជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋ និងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ -បានសាងសង់ផ្ទះជូនសមាជិកគណបក្សចំនួន ១ ខ្នង ជូនគ្រួសារក្រីក្រ នៅភូមិព្រែកទាល់ ។
-បានសាងសង់បង្គន់អនាម័យជូនប្រជាជន ១ កន្លែង ស្ថិតនៅភូមិព្រែកសង្កែ សំរាប់ប្រើប្រាស់ ៥ គ្រួសារ ។
តាមរយៈក្រុមការងារចុះជួយឃុំនិងក្រុមការងារភូមិបានជួយជួសជុលផ្លូវលំដែលខូចខាតតាមភូមិជាច្រើនខ្សែ ដើម្បីសំរួលដល់ការធ្វើដំណើរ និងបានជួយដាក់លូរំដោះទឹក ១កន្លែង អស់ចំនួន ៤០ លូ ស្ថិតនៅភូមិព្រែកសង្កែ ។ បានសម្របសម្រួលបង្កលក្ខណៈជូនប្រជាពលរដ្ឋដែលប្រឈមជាមួយការខ្វះខាតជីវភាពដែលបង្កដោយវីរុស កូវីដ-១៩ បានទទួលមូលនិធិសមធម៌ប្រចាំខែ, មានចំនួន ១៤៧ គ្រួសារ ក្នុងនោះប្រភេទក្រ១ចំនួន ២៤ គ្រួសារ ប្រភេទក្រ២ចំនួន ១២៣ គ្រួសារ ។
-ការវាយបកចំពោះសង្គ្រាមចិត្តសាស្ត្រ និងសកម្មភាពរបស់ពួកប្រឆាំង សកម្មភាពរបស់ពួកប្រឆាំង និងចលនាអូសទាញកម្លាំងរបស់គណបក្សប្រឆាំងតាមគ្រប់រូបភាពជាប្រចាំ ធ្វើឲ្យកម្លាំង ក្រុមប្រឆាំងមួយចំនួន មានការយល់ច្បាស់ពីគោលនយោបាយ គោលការ របស់គណបក្ស ។
ថ្លែងនៅ ក្នុង មតិប្តេជ្ញាចិត្ត យុវជន ឈ្មោះ ឌុល ស៊ុករី តំណាងសមាជិក គណបក្ស ប្រជាជន ដែល ទើបនិងបញ្ចូលថ្មី បានឲ្យដឹងថា៖ ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់ថ្នាក់ ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសកម្ពុជាមាន សន្តិភាព និង មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។
លោក បានធ្វើការប្ដេជ្ញាចិត្តថា៖
១-ដាច់ខាតស្មោះត្រង់ជាមួយគណបក្ស ប្រជា ជនកម្ពុជា មិនងាករ ទោះក្នុងកាលៈទេសៈណាក៏ ដោយ។
២-ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
៣-រក្សាសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យបានស្អិតរមួត។
៤-យកចិត្តទុកដាក់វាយបកទាន់ពេលវេលា ចំពោះ ការឃោសនាមួលបង្កាច់មកលើការដឹក នាំរបស់ គណបក្សប្រជាជនកម្ពុជា របស់ជនអគតិមួយចំនួន។
៥-ចូលរួមគ្រប់ការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាដាច់ខាត។
ថ្លែងក្នុងឱកាសនៃអង្គពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុប្រធានក្រុម ការងារកណ្តាលថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សន កម្ពុជា ជូនដល់សមាជិកបក្សទាំង ៩៥៩រូប ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជា ជនកម្ពុជាផងដែរ។
បន្ថែមពីនេះ ឯកឧត្តម សូ ខនឬទ្ធីគុណ ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជា ជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោ បាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា, គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធាន មនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈ ទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេច ប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ, បច្ចុប្បន្ន កម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬ ដូសទី៣ ជិតគ្រប់តាមផែនការកំណត់ និងកំពុងចាក់ដូសទី៤ បន្តទៀត ដើម្បីកាត់បន្ថយការឆ្លង និងការឈឺ ធ្ងន់ និងធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីផងដែរ៕ ដោយមនោរាហ៍