ក្រុមអ្នកអភិរក្សអក្សរសាស្រ្ដជាតិ បារម្ភចំពោះការប្រើអក្សអគ្លេស អានសំនៀងជាខ្មែរ

ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សាអក្សរសាស្រ្ដជាតិ បានបង្ហាញពីក្ដីព្រួយបារម្ភនិងកត្តាហានីភ័យ ចំពោះការប្រើប្រាស់ អក្សអគ្លេស សំនៀងខ្មែរ ដែលបច្ចុប្បន្ននេះ យុវជន យុវតី កម្ពុជាបាននិងកំពុងប្រើប្រាស់យ៉ាងពេញនិយម លើបណ្ដាញទំនាក់ទំនងសង្គម ដែលអាចជះឥទ្ធិពលមិនល្អសម្រាប់ អក្សរសាស្រ្ដជាតិទៅថ្ងៃខាងមុខ។

ការប្រើប្រាស់អក្សរអគ្លេស សំនៀងខ្មែរនេះ ត្រូវបានក្រុមអ្នកអភិរក្ស អក្សរសាស្រ្ដជាតិ លោកខេមរៈ ប៊ុនណា បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងជាពិសេសចំពោះ មនុស្សជំនាន់ ក្រោយ ព្រោះការប្រើប្រាស់អក្សរអគ្លេស សំនៀងខ្មែរនេះ បានហូរចូលដល់កុមារ តាម រយៈបណ្ដាញសង្គមទំនាក់ទំនង ខណៈបច្ចុប្បន្នមានការប្រើប្រាស់យ៉ាងទូលំទូលាយ។

បច្ចុប្បន្នក្រុមអ្នកអភិរក្សអក្សរសាស្រ្ដជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យកូនខ្មែរបញ្ឈប់ ការសសេរអក្សរអគ្លេស ជាសំនៀងខ្មែរ, ហើយព្យាយាមសសេរអក្សរសាស្រ្ដជាតិ ឬ អក្សរអង់គ្លេសតែម្តងនៅក្នុងបណ្ដាញសង្គម សូមកុំប្រើអក្សរ អង់គ្លេស សសេរជាសំនៀងភាសាខ្មែរតទៅទៀត ព្រោះវាគ្មានប្រយោជន៍អ្វីចម្រាប់ចំណេះដឹងនោះទេ។

លោកបន្ថែមថា អក្សរសាស្រ្ដជាតិកំពុងតែមានកត្តាហានីភ័យជាខ្លាំងជាពិសេសសម្រាប់កុមារតែម្ដង ជាក់ស្ដែងកុមារមួយចំនួន មិនអាចសសេរអក្សរសាស្រ្ដជាតិ បានត្រឹមត្រូវនោះឡើយ។

ក្រុមអ្នកអភិរក្សអក្សរសាស្រ្ដជាតិ បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធជួយត្រួតពិនិត្យ និងកែសម្រួលលើបញ្ហាខាងលើនេះ។ ក្រុមអភិរក្សអក្សរសាស្រ្ដជាតិ នឹងបន្តចុះផ្សព្វផ្សាយ ដល់បងប្អូនតាមមូលដ្ឋាននិងសហគមន៍ ពិសេសលើបណ្ដាញសង្គម ដើម្បីឱ្យយុវជននាំគ្នាលើកកម្ពស់អក្សសាស្រ្តជាតិ៕