(ប៉ារីស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ គឺបានបញ្ជាក់ថាប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាខ្លួននឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីប្រទេស ជាផ្នែកមួយនៃការចូលរួម ជាមួយបណ្ដាប្រទេសអឺរ៉ុបដ ទៃទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រសួងការបរទេសបារាំងបានបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តនៅល្ងាចនេះ (ថ្ងៃចន្ទ) ថានឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ីមួយចំនួនចេញពីប្រទេស ដោយសារតែសកម្ម ភាពរបស់ពួកគេបានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់យើង»។ ដោយឡែក បើតាមមន្ត្រីមួយ រូបនៃក្រសួងការបរទេសបារាំងបានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមន្ត្រីទូតរុស្ស៊ី ៣៥នាក់នឹងត្រូវបាន បណ្ដេញចេញពីប្រទេស។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់បារាំង ធ្វើឡើងជាការបង្ហាញសាមគ្គីភាពជាមួយបណ្ដា ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដែលបាន បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ចាប់តាំងពីមូស្គូ ប្រើកម្លាំងយោធាអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕