ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ


 (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័ន របស់ រដ្ឋាភិបាលដែលពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ លើច្បាប់ស្តី ពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្រាប់មន្ត្រីត្រួតពិនិត្យ និង បុគ្គលរាយការណ៍ក្នុងវិស័យធនាគារ។

* សិក្ខាសាលាផ្សព្វផ្សាយ ដល់មន្រ្តីត្រួតពិនិត្យរៀបចំឡើងចំនួន៣លើករួមមាន៖

លើកទី១៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ចូលរួមដោយនាយកដ្ឋានត្រួតពិនិត្យ១ នៃអគ្គនាយក ដ្ឋានត្រួតពិនិត្យ ទទួលខុសត្រូវត្រួតពិនិត្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់ បញ្ញើ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី មន្ត្រីត្រួតពិនិត្យទាំងអស់ចំនួន៣០រូប។

លើកទី២៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចូលរួមដោយនាយកដ្ឋានត្រួតពិនិត្យ២ នៃអគ្គនាយក ដ្ឋានត្រួតពិនិត្យ ទទួលខុសត្រូវត្រួតពិនិត្យធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិ សន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងអាជីវកម្មប្តូរប្រាក់ វគ្គបណ្តុះបណ្តាលនេះមានការ ចូលរួម ពីមន្ត្រីត្រួតពិនិត្យចំនួន៣២រូប។

លើកទី៣៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ចូលរួមដោយនាយកដ្ឋានគោលនយោបាយ៉ូបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ នាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ និងនាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃអ៊ីគ្គនាយកដ្ឋានបច្ចេកទេស វគ្គបណ្តុះបណ្តាលនេះមាន ការចូលរួម ពីមន្ត្រីត្រួតពិនិត្យទាំងអស់ចំនួន៦០រូប។

* សិក្ខាសាលាផ្សព្វផ្សាយ ដល់បុគ្គលរាយការណ៍ ក្នុងវិស័យធនាគារត្រូវបានរៀបចំឡើងចំនួន ២លើក៖
លើកទី១៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានការចូលរួមពីតំណាងធនាគារពាណិជ្ជ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៨៥រូប។
លើកទី២៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានការចូលរួមពីតំណាងធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុទាំងអស់ចំនួន១០៣រូប។

លើសពីនេះធនាគារជាតិមានផែនការបណ្តុះបណ្តាលដល់បុគ្គលរាយការណ៍តូចៗផ្សេងទៀតរួមមាន៖ គ្រឹះស្ថានឥណទានជនបទ អាជីវកម្មប្តូរប្រាក់ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ៕