(ភ្នំពេញ)៖ កម្ពុជាជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៊ីវិល ឥឡូវនេះបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ជាមួយនឹងអាត្រាកំណើនសេដ្ឋកិច្ច ៧.៥% និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាម សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន តំណាងដោយ លោក ព្រំ សុភមង្គល អគ្គ លេខាធិការ និងអង្គការមនុស្សធម៌ Platinum East ដែលមានមូលដ្ឋាននៅសហ រដ្ឋអាមេរិក តំណាង ដោយលោក Shathel Fahs នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និង កិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេស គាំទ្រដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសាកលនៃសហគមន៍សកម្ម ភាពមីនមនុស្សធម៌។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពី សង្រ្គាមនៅកម្ពុជា បានបង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ ដែលយើងបាន ឃើញយ៉ាងច្បាស់នូវជីវិតមនុស្សស្លូតត្រង់ រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ ទុកថាមានសុវត្ថិភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្រ្គាម និងការផ្លាស់ទីលំនៅ អស់ជាច្រើនទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ ប្រសិនបើប្រទេសកម្ពុជាមានជំនាញបច្ចេក ទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិជ្ជាជឿនលឿនជាងមុន ដើម្បីធ្វើសកម្មភាពដោះមីនឱ្យ បានលឿននៅទូទាំងប្រទេស។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៉ីវិល ឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៥ % និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាង សកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស ការបង្កើតថ្មីនៃការដោះមីន ការរាវរក ឧបករណ៍ បច្ចេកវិជ្ជា និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង និងវិជ្ជាជីវៈ ដែលក្នុងនោះអាជ្ញា ធរមីន ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ»។
អាជ្ញាធរមីន មានមោទនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មបណ្តាញគាំទ្រ។ លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឲ្យប្រ តិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបានលឿនសម្រាប់ ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមថានឹងឃើញការអភិវឌ្ឍជំនាញថ្មីៗ កាន់តែច្រើនឡើង និងបច្ចេកវិទ្យាក្នុងវិស័យសកម្មភាពមីន ដែលអាចឱ្យប្រតិបត្តិករដោះមីនបំពេញ ភារកិច្ចអស់ពីសមត្ថភាពហើយវាជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់កម្ពុជាជាប្រទេសនាំមុខគេលើពិភពឯកឧត្តម ដែលមានជំនាញច្រើន ក៏ដូចជាសម្របខ្លួនទៅនឹងបច្ចេកវិទ្យាជឿនលឿននៅពេល និយាយអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕