(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីបំណងជុំវិញការ អត្ថាធិប្បាយរបស់លោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនគួរបន្តកាន់អំណាច គឺជាការនិយាយដោយកំហឹងផ្ទាល់ខ្លួនរបស់លោក មិនមែនជាគោលនយោ បាយការបរទេស របស់សហរដ្ឋអាមេរិកនោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន លោក បៃដិន បាននិយាយថា «ការលើកឡើងរបស់ខ្ញុំ នាពេលនោះ គឺមិនតំណាងឲ្យគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកទេ, ខ្ញុំសម្តែង ការខឹងសម្បារដោយអាម្មណ៍ផ្ទាល់ខ្លួន ហើយខ្ញុំនឹងមិនធ្វើការសុំទោសឡើយ»។
លោកបានបញ្ជាក់ទៀតថា «ការអត្ថាធិប្បាយដោយអាម្មណ៍រំជួលចិត្ត កើតមាននៅចុងបញ្ចប់នៃ សុន្ទរកថារបស់លោកស្តីអំពីវិបត្តិនៅអ៊ុយក្រែន ក្នុងទីក្រុងវ៉ាសូវី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លង ទៅនេះ ដែលធ្វើឡើងចំពោះមុខក្រុមគ្រួសារដែលបានភៀសខ្លួនចេញពីសង្រ្គាម»៕