(តូក្យូ)៖ តាមទូរទស្សន៍ជប៉ុន NHK នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា កូរ៉េខាង ជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងអាវុធមួយដែលទំនងជាមីស៊ីលបាលិស្ទីគ មួយគ្រាប់ នៅចំ ពោះការព្រមានថារបបដឹកនាំ លោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបា លិស្ទីគអន្តរទ្វីបឡើងវិញ។ ទូរទស្សន៍ NHK ធ្វើសេចក្ដីរាយការណ៍ខាងលើដោយលើប្រភពបាន មកពីក្រសួងការពារជាតិជប៉ុន។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើ អាវុធដែលកូរ៉េខាង ជើងធ្វើតេស្ដនៅព្រឹកនេះជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬទីតាំងនៃការបាញ់សាកល្បងនេះ ឬក៏យ៉ាងណានោះទេ ។
ប្រសិនបើការធ្វើតេស្ដនេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់ នោះវានឹងក្លាយជាការធ្វើតេស្ដអាវុធ លើកទី១០ គិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២២នេះមក៕