ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៦៨នាក់ (ករណីនាំចូល២៥នាក់ និង សហគមន៍៣៤៣នាក់), ជាសះស្បើយ៤០២នាក់ និងស្លាប់១នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៦៨នាក់ ក្នុងនោះករណីនាំចូល ចំនួន២៥នាក់ និងឆ្លងក្នុងសហគមន៍៣៤៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤០២នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣១,៣៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៥,០២៩នាក់, ស្លាប់សរុបចំនួន ៣,០៣៣នាក់៕