(ប៉េកាំង)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា តម្លៃប្រេងបានកើនឡើងដល់តម្លៃ ខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំនៅថ្ងៃពុធ ខណៈដែលក្តី បារម្ភពីការអាក់ខានការផ្គត់ផ្គង់បានកើនឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មយ៉ាងច្រើនទៅលើធនាគាររុស្ស៊ីក្នុងគ្រាដែលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកើតមានកាន់តែខ្លាំង។
ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៥,៣ដុល្លារ ឬ ៥ភាគរយដល់ ១១០,២៣ដុល្លារក្នុងមួយ បារ៉ែល ដែលជាតម្លៃធ្លាប់កើតមាននៅខែកក្កដា ឆ្នាំ២០១៤។
ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានឡើងថ្លៃ ៥,០២ដុល្លារ ឬ ៤,៨ភាគរយដល់ ១០៨,៤១ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣។ លោក Justin Smirk សេដ្ឋវិទូនៅក្រុមហ៊ុន Westpac ថ្លែងថា៖ «ការអាក់ខានការជូញ ដូរ [ប្រេង] កំពុងចាប់យកចំណាប់អារម្មណ៍របស់មនុស្សចាប់អារម្មណ៍ហើយ»។
លោកបន្ថែមថា៖ «បញ្ហាកើតមានជុំវិញហិរញ្ញប្បទានពាណិជ្ជកម្ម និងការធារ៉ាប់រង ដែលទាំងអស់នេះ កំពុងប៉ះពាល់ដល់ការនាំចេញពីតំបន់សមុទ្រខ្មៅ។បញ្ហាកើតមានចំពោះការផ្គត់ផ្គង់ប្រេងកំពុងបង្ហាញឡើង»។ ការនាំចេញប្រេងរបស់រុស្ស៊ីមានប្រហែល ៨ភាគរយនៃការផ្គត់ផ្គង់ពិភពលោក។
ក្រុមហ៊ុន Exxon Mobil បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងចាកចេញពីប្រតិបត្តិការប្រេងនិងឧស្ម័ន នៅរុស្ស៊ី ដោយសារការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះនឹងមើលឃើញថាក្រុមហ៊ុននឹងដកខ្លួនចេញពីការគ្រប់គ្រងទីតាំងផលិតកម្មនៅលើកោះ Sakhalin ស្ថិតនៅចុងបូព៌ាប្រទេសរុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរបើទោះជាប្រទេសលោកខាងលិចមិនបានដាក់ទណ្ឌកម្មទៅលើការនាំចេញថាមពលដោយផ្ទាល់ក្តី ក៏អ្នកឈួញដូរថាមពលរបស់អាមេរិកនៅទីក្រុងញូវយ៉ក និងនៅឈូង សមុទ្រអាមេរិកកំពុងនាំគ្នាងាកចេញពីការទិញប្រេងឆៅរបស់រុស្ស៊ី។
ពាណិជ្ជកម្មករម្នាក់នៅ New York Harbor ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «គ្រប់គ្នាមិនប៉ះ ប្រេងឆៅរុស្ស៊ីឡើយ។ អ្នកអាចមើលឃើញប្រេងខ្លះកំពុងដឹកមកតាមកប៉ាល់នៅបេលនេះ ប៉ុន្តែប្រេង ទាំងនោះបានទិញមុនពេលឈ្លានពានទេ»៕