(ចិន)៖ តាមស្ថិតិពីការិយាល័យគ្រប់គ្រងភាពយន្តប្រទេសចិន និងដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CGTNគឺ ប្រាក់ចំណូលបានមកពីការលក់សំបុត្រ ចូលទស្សនាភាពយន្តទូទាំងប្រ ទេសចិន គឺបានកើនឡើងជាង ៦ពាន់លានយ័ន ឬប្រមាណ ៩៥០លានដុល្លារអាមេរិក អំឡុងពេល ឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ។ បើទោះបីជា រាល់គ្រប់រោងភាពយន្តក្នុងប្រទេសចិន តម្រូវឲ្យមានការកាត់បន្ថយចំនួនអ្នកចូល ទស្សនាមកនៅត្រឹម ៧៥ភាគរយក៏ដោយ ប៉ុន្តែការលក់សំបុត្រភាពយន្ត អំឡុងថ្ងៃឈប់សម្រាក នៅតែមានការកើនឡើងជាបន្តបន្ទាប់ ប្រការនេះ បានបញ្ជាក់ថា ប្រជាជនចិនស្នេហាវិស័យភាពយន្ត បានចំណាយពេលឈប់សម្រាករបស់ពួកគេ ក្នុងរោងកុន។
ជាក់ស្តែង ប្រាក់ចំណូលខ្ទង់ ៩៥០លានដុល្លារអាមេរិកនេះ ត្រូវបានគេចាត់ទុកថា ជាចំណូលខ្ពស់ ជាងគេលំដាប់ទីពីរដែលទទួលបានក្នុងថ្ងៃឈប់សម្រាក ក្នុងប្រវត្តិសាស្ត្រទីផ្សារភាពយន្តចិន។ បន្ថែមពីនេះ បើផ្អែកតាមកម្មវិធីទិញសំបុត្រកុន Maoyan (ម៉ៅយ៉ាន) បានឲ្យដឹងថា ភាពយន្ត សង្គ្រាមប្រវត្តិសាស្ត្រ «The Battle at Lake Changjin II» (ដឺ ប៊តថល អេត ឡេក ឆាងជីង វគ្គពីរ) រកចំណូលបានច្រើនជាងគេ គឺបានរហូតខ្ទង់ជាង ៣៩២លានដុល្លារ៕