ក្រសួងសុខាភិបាល អោយដឹងថា ១៦ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៧នាក់ (ករណីនាំចូល១៨នាក់ និងឆ្លងសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៦នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល១៦ថ្ងៃជាប់គ្នាហើយ ចាប់ពី​តាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះ រកឃើញអ្នកឆ្លង កូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និងឆ្លងក្នុងសហគមន៍​១៩នាក់, អ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៩១៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧,១៦២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕