(ភ្នំពេញ)៖ យោងតាមសារលិខិតដែលទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករានេះ បានអោយដឹងថា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសូមអធ្យាស្រ័យ ចំពោះបងប្អូនសារព័ត៌មានទាំងអស់ ដែលរយៈពេល២ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលអាក់ខាន មិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទ្រង់ ទ្រាយធំចូលសហគមន៍។
សម្តេចបានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខ រាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា ក្នុងនាមប្រជាជាតិខ្មែរតែមួយ ក្នុងគោលបំណងបង្កើន សាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នព័ត៌មានទាំងអស់ ដើម្បីលើក កម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន និងធានាបាននូវសុខដុមនីយកម្មសង្គម រក្សាសន្តិភាពស្ថេ រភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅប្រទេស កម្ពុជា៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖